កូរ៉េខាងត្បូងនឹងបើកស្តង់ប្រចាំប្រទេសក្នុងពិព័រណ៍អាវុធនៅអេមីរ៉ាតអារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារទិញសព្វាវុធរបស់រដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងនឹងដំណើរការស្តង់ប្រចាំប្រទេសក្នុងការតាំងពិព័រណ៍ការពារជាតិនៅប្រទេសអារ៉ាប់រួម (UAE) នៅសប្តាហ៍នេះ ខណៈដែលប្រទេសនេះព្យាយាមជំរុញការនាំចេញអាវុធទៅក្រៅប្រទេសរបស់ខ្លួន។
យោងតាមមន្ត្រីបាននិយាយថា រដ្ឋបាលកម្មវិធីការទិញយកការពារ(DAPA) នឹងរៀបចំស្តង់នៅឯពិព័រណ៍ និងសន្និសិទការពារជាតិ (IDEX) ដែលនឹងដំណើរការរហូតដល់ថ្ងៃសុក្រ។
រដ្ឋបាល DAPA បាននិយាយថា ស្តង់នៅឯពិព័រណ៍ពាណិជ្ជកម្មអាវុធរយៈពេល ៥ថ្ងៃនឹងបង្ហាញផលិតផលដោយក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងខ្នាតតូច និងមធ្យម និងផ្សព្វផ្សាយឧស្សាហកម្មអាវុធទាំងមូលរបស់ប្រទេស ក៏ដូចជារៀបចំព្រឹត្តិការណ៍បណ្តាញសម្រាប់ឧស្សាហកម្មអាវុធ និងមន្ត្រីរដ្ឋាភិបាល។
នេះជាលើកដំបូងដែលរដ្ឋបាល DAPA ដំណើរការស្តង់រួមគ្នាតំណាងឱ្យទាំងរដ្ឋាភិបាល និងក្រុមហ៊ុនអាវុធធុនតូច និងមធ្យម។
ប្រទេសកូរ៉េខាងត្បូងមានគោលបំណងរួមចំណែក ៥% នៃទីផ្សារនាំចេញសព្វាវុធពិភពលោកត្រឹមឆ្នាំ២០២៧ ដើម្បីក្លាយជាប្រទេសនាំចេញអាវុធធំទី៤ របស់ពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





