លោក នេតាន់យ៉ាហ៊ូ និងលោក រូប៊ីអូ ពិភាក្សាអំពីការសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) នៅទីក្រុងហ្សេរុយសាឡឹម ដោយបាននិយាយថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកំពុងធ្វើការ «នៅក្នុងកិច្ចសហប្រតិបត្តិការពេញលេញ» លើបញ្ហាទាក់ទងនឹងតំបន់ហ្គាហ្សាស្ទ្រីប។
លោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោក និងលោក រូប៊ីអូ មានការពិភាក្សា «ប្រកបដោយផលិតភាព» លើ «ចក្ខុវិស័យដ៏អង់អាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់អនាគតរបស់តំបន់ហ្គាហ្សា» ដែលរួមមានការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទៅកាន់ប្រទេសជិតខាង និងការបង្វែរតំបន់ជុំវិញទៅជា «ទន្លេ» នៃតំបន់មជ្ឈិមបូព៌ា។
លោក នេតាន់យ៉ាហ៊ូ ក៏បានសង្កត់ធ្ងន់លើការសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ដោយនិយាយថាប្រទេសទាំងពីរ «ធ្វើការលើស្មា» ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងសកម្មភាពយោធាក្នុងតំបន់។ លោកបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមថា ប្រទេសអ៊ីរ៉ង់ «មិនត្រូវមានអាវុធនុយក្លេអ៊ែរ»ហើយលោកបានបន្ដថា «ការឈ្លានពានរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់ត្រូវតែវិលត្រឡប់មកវិញ»។
នៅក្នុងសុន្ទរកថារបស់លោក រូប៊ីអូ បាននិយាយថា ចំណាប់ខ្មាំងនៅតែត្រូវបានឃុំឃាំងនៅតំបន់ហ្គាហ្សា «ចាំបាច់ត្រូវត្រលប់មកផ្ទះវិញពួកគេដោយត្រូវតែបានដោះលែង» ដោយលោកបានបន្ថែមថា «រឿងនេះត្រូវតែកើតឡើង។ នេះមិនមែនជាជម្រើសទេ»។
យោងតាមលោក រូប៊ីអូ បានឱ្យដឹងថា លោក ត្រាំ «បានបញ្ជាក់ច្បាស់ណាស់ថា ក្រុមហាម៉ាស់មិនអាចបន្តជារដ្ឋាភិបាល (ស្ថាប័នគ្រប់គ្រង) ឬកម្លាំងយោធាបានទេ» ដោយលោកបានលើកហេតុផលថា ដរាបណាក្រុមនេះនៅតែកាន់អំណាច «សន្តិភាពមិនអាចទៅរួចឡើយ»។ លោកបានមានប្រសាសន៍ថា «វាត្រូវតែលុបបំបាត់ វាត្រូវតែលុបបំបាត់»។
លោក រូប៊ីអូ ក៏បានការពារចក្ខុវិស័យរបស់លោក ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្គាហ្សាដោយហៅវាថាជា «អ្វីដែលថ្មី» ដោយទាមទារ «ភាពក្លាហាន និងចក្ខុវិស័យ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី





