យន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិកធ្វើការចុះចតជាបន្ទាន់នៅហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប៉ូលិសក្នុងតំបន់បាននិយាយថាយន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿងបានចុះចតជាបន្ទាន់នៅលើកោះតូចមួយនៃខេត្តគូហ្សូន ភាគខាងកើតទីក្រុងម៉ានីល ដោយសារតែមានបញ្ហាម៉ាស៊ីន។
យោងតាមប៉ូលីស បានឱ្យដឹងថា យន្តហោះនេះត្រូវបានបង្ខំឱ្យចុះចតនៅលើកោះបាឡេស៊ីន (Balesin)បន្ទាប់ពីម៉ាស៊ីនរបស់វាត្រូវបានគេរាយការណ៍ថាបានបញ្ហា។ ប៉ូលីសបាននិយាយថា មនុស្សនៅលើយន្តហោះមានសុវត្ថិភាព។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិក២គ្រឿងពីមូលដ្ឋានយោធានៅតំបន់ស៊ូប៊ីក(Subic) នៅឆ្នេរសមុទ្រភាគខាងលិចនៃកោះលូហ្សូន (Luzon) បានហោះហើរទៅកាន់កោះនេះដើម្បីជួសជុលយន្តហោះដែលជាប់គាំង។ស្ថានទូតអាមេរិកមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយជុំវិញឧបទ្ទវហេតុនេះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





