អគ្គនាយកក្រុមហ៊ុន SK Group និងមេដឹកនាំកំពូលវៀតណាម ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គនាយកក្រុមហ៊ុន SK Group លោក ចេយ តេវ៉ុន (Chey Tae-won) បានជួបជាមួយអគ្គលេខាបក្សវៀតណាម លោក តូ ឡឹម (To Lam) និងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការជំរុញភាពជាដៃគូរួម។
លោក ចយ បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមនៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ អមដោយប្រធានក្រុមហ៊ុន SK Innovation E&S Co. ក្រុមហ៊ុន SK Energy Co. ក្រុមហ៊ុន SKC Ltd. និងក្រុមហ៊ុនSK Earth On Co.
យោងតាមមន្ត្រីឧស្សាហកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចេយបាននិយាយថា ក្រុមហ៊ុនរបស់លោកបានស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញធនធាន និងឧស្សាហកម្មពាក់ព័ន្ធ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម។
វិស័យសំខាន់ៗរបស់ក្រុមហ៊ុន SK Group ដែលផ្តោតលើអាជីវកម្មរបស់ខ្លួនក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិរាវ (LNG) ថាមពលអ៊ីដ្រូសែន រ៉េអាក់ទ័រម៉ូឌុលតូច (SMRs) និងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ។
ជាការឆ្លើយតប លោក ឡឹម បាននិយាយយ៉ាងច្រើនអំពីតួនាទីរបស់ក្រុមហ៊ុន SK និងក្រុមហ៊ុនកូរ៉េខាងត្បូងផ្សេងទៀតក្នុងការអភិវឌ្ឍប្រទេសរបស់លោក ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងភាគីទាំងពីរ ខណៈដែលប្រទេសកូរ៉េខាងត្បូង គឺជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសវៀតណាម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





