ទាហាន ៤នាក់ និងភេរវករ ១៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោធាបាននិយាយថា ទាហាន៤នាក់ និងភេរវករ ១៥នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅក្នុងខេត្តឃីបឺប៉ាក់ទុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកដេរ៉ា អ៊ីស្មាអ៊ីលខាន់ (Dera Ismail Khan)និងស្រុកវ៉ាហ្សីរីស្ថាន ភាគខាងជើង (North Waziristan) នៃខេត្តឃីបឺប៉ាក់ទុនខ្វា។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ ISPR បាននិយាយថា ភេរវករ៩នាក់ត្រូវបានសម្លាប់រួមទាំងមេដឹកនាំសង្វៀនក្នុងអំឡុងពេលការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងភេរវករនៅក្នុងស្រុកដេរ៉ា អ៊ីស្មាអ៊ីលខាន់។
ទីភ្នាក់ងារ ISPR បាននិយាយថា នៅស្រុកវ៉ាហ្សីរីស្ថាន ភាគខាងជើងភេរវករ ៦នាក់ត្រូវបានសម្លាប់ ដោយទីភ្នាក់ងារបានបន្ថែមថា ទាហានប៉ាគីស្ថាន ៤នាក់ក៏បានបាត់បង់ជីវិតផងដែរនៅក្នុងការបាញ់ប្រហារគ្នាដ៏ខ្លាំងក្លារវាងទាហាន និងភេរវករ។ ប្រតិបត្តិការមួយកំពុងត្រូវបានអនុវត្តន៍ដើម្បីលុបបំបាត់វត្តមានរបស់ភេរវករផ្សេងទៀតនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





