លោក ត្រាំ នឹងផ្លាស់ប្តូរគោលជំហររបស់អឺរ៉ុបចំពោះជម្លោះនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកតូ អ័របេន (Viktor Orban) បាននិយាយថា អាណត្តិរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងផ្លាស់ប្តូរទស្សនៈរបស់ឥស្សរជននយោបាយអឺរ៉ុបក្នុងវិស័យជាច្រើន រួមទាំងទាក់ទងនឹងជម្លោះនៅអ៊ុយក្រែនផងដែរ។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោក ត្រាំ បានបង្ហាញរួចហើយថាសង្រ្គាមគឺអាក្រក់ណាស់ ហើយសន្តិភាពគឺល្អ ហើយមនុស្សគ្រប់គ្នាចង់បានសន្តិភាព។
លោកជឿថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងរួមចំណែកដល់ការផ្លាស់ប្តូរទស្សនៈទាំងនៅអាម៉េរិក និងនៅអឺរ៉ុបទៅលើបញ្ហាមួយចំនួន ដូចជាការធ្វើចំណាកស្រុក កិច្ចព្រមព្រៀងបៃតង សាសនាគ្រឹស្ត ការការពារគ្រួសារ និងសេរីភាពក្នុងការបញ្ចេញមតិជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





