កិច្ចប្រជុំកម្រិតខ្ពស់ប៊ុលហ្គារី-អេស្ប៉ាញស្តីពីការស្រាវជ្រាវអង់តាក់ទិកប្រារព្ធធ្វើនៅទីក្រុងពុនតាអារ៉េណាស់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោកសាស្ត្រាចារ្យ គ្រីស្តូ ភីមភីរ៉េវ (Christo Pimpirev) ប្រធានវិទ្យាស្ថានអង់តាកទិកប៊ុលហ្គារី និងជាអ្នកដឹកនាំបេសកកម្មអង់តាកទិកប៊ុលហ្គារីលើកទី៣៣ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BTA ថា លោកបានជួបប្រជុំជាមួយលោកស្រីសាស្រ្តាចារ្យដាយអាណា ម៉ូរេនត៍ (Diana Morant) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនវានុវត្តន៍ និងសាកលវិទ្យាល័យនៃប្រទេសអេស្ប៉ាញ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងពុនតាអារ៉េណាស់របស់ប្រទេសឈីលីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោក ចចជី វ៉ាល់ឆេវ (Georgi Valchev) អ្នកគ្រប់គ្រងកម្មវិធីប៉ូលរបស់អេស្ប៉ាញ លោក អេនតូនីញ៉ូ គូសាដា (Antonio Quesada) និងប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិអេស្ប៉ាញ លោក អេឡយសា ឌែល ពីណូ (Eloisa del Pino) ក៏បានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ។
កិច្ចប្រជុំកម្រិតខ្ពស់នេះបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប៊ុលហ្គារីជាមួយប្រទេសអេស្ប៉ាញនៅទ្វីបអង់តាក់ទិក។លោកស្រីរដ្ឋមន្ត្រី ម៉ូរេនត៍ ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានអង់តាក់ទិកប៊ុលហ្គារីនៅលើកោះលីវីងស្តូន (Livingston)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





