ពិធីបិទការប្រកួតកីឡាទោចក្រយាន ប្រចាំឆ្នាំ២០២៤ នៅខេត្តកំពត
AKP កំពត ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥—










ការប្រកួតកីឡាទោចក្រយាន ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមានលោក អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម វង្ស ខាន់ពៅ អនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត។
ជាលទ្ធផល លើវិញ្ញាសាកង់គក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ស្ព័រីយ៉េ ដេវិត ក្លឹបក្រសួងមហាផ្ទៃ និងវិញ្ញាសាកង់ភ្នំ ដែលចែកចេញជា ៤ផ្នែក គឺវិញ្ញាសាកង់ភ្នំបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ សាំង សីហា ក្លឹបក្រសួងមហាផ្ទៃ វិញ្ញាសាកង់ភ្នំយុវជន ចំណាត់ថ្នាក់លេខ១ កីឡាករ ជា សុបញ្ញា មកពីក្លឹបក្រសួងមហាផ្ទៃ វិញ្ញាសាកង់ភ្នំនារី ចំណាត់ថ្នាក់លេខ១ កីឡាករ យត់ កន្និកា មកពីក្លឹប Cambodia Biking និងវិញ្ញាសាកង់ភ្នំវ័យចំណាស់
ចំណាត់ថ្នាក់លេខ១ កីឡាករ ជា វណ្ណៈ មកពីក្លឹប Racing Team។
រូបថត៖ យឹម សុវឌ្ឍនា





