អាជ្ញាធរទន្លេសាបបើកកិច្ចប្រជុំវាយតម្លៃលើផលចាប់ត្រីតាមឡូត៍ដាយ សម្រាប់ឆ្នាំ២០២៤-២០២៥
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំវាយតម្លៃលើផលចាប់ត្រីតាមឡូត៍ដាយ សម្រាប់ឆ្នាំ២០២៤-២០២៥ និងការរៀបចំធ្វើសៀវភៅទស្សនាវដ្តីស្តីពី “ការធ្វើអាជីវកម្មឡូត៍ដាយ” ដោយមានការចូលរួមពីលោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងលោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស។

ក្នុងកិច្ចប្រជុំនេះ លោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអនុវត្តការងារទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅតាមបែបបទបច្ចេកទេស មានភាពទទួលខុសត្រូវខ្ពស់លើតួនាទី និងភារកិច្ចដែលថ្នាក់ដឹកបានប្រគល់ឱ្យជាពិសេសបានផ្តល់ជាអនុសាសន៍ និងបំពេញបន្ថែមលើចំណុចខ្វះខាតដល់ក្រុមការងារដើម្បីជាទិសដៅក្នុងការអនុវត្តការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ មានគោលបំណងសំខាន់ចំនួនពីរគឺ ទី១. វាយតម្លៃលើផលចាប់សរុបតាមខ្នើតនីមួយៗ របស់ឡូត៍ដាយសម្រាប់ឆ្នាំ២០២៤ ២០២៥ និងទី២. ការរៀបចំធ្វើសៀវភៅទស្សនាវដ្តីស្តីពី “ការធ្វើអាជីវកម្មឡូត៍ដាយ”៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





