ប្រធានាធិបតីសារធារណរដ្ឋអាហ្រ្វិកកណ្ដាលអរគុណរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេងឥន្ធនៈ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក ហ្វូស្ទីន អាឆេង ទូអាដេរ៉ា (Faustin-Archange Touadera) មានអំណរគុណចំពោះប្រទេសរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេងឥន្ធនៈ និងគាំទ្រក្នុងការលុបបំបាត់លើការផ្គត់ផ្គង់អាវុធ និងការនាំចេញពេជ្រ។
លោកបាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេងឥន្ធនៈដែលត្រូវបានបញ្ជូនទៅទីក្រុងបានហ្គី»។
លោកប្រធានាធិបតីបានបន្ថែមថា ប្រទេសរុស្ស៊ីបានគាំទ្រលើការលុបបំបាត់ការផ្គត់ផ្គង់អាវុធ និងការនាំចេញពេជ្រដែលមានការណែនាំប្រឆាំងនឹងសាធារណរដ្ឋអាហ្រ្វិកកណ្តាល៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





