គុយបាប្រកាសថា ទាហាន ១៣នាក់បានស្លាប់ក្រោយការផ្ទុះនៅក្នុងឃ្លាំងយោធា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (Minfar) បាននិយាយថា ទាហានចំនួន ១៣នាក់បានស្លាប់នៅក្នុងអគ្គីភ័យ និងការផ្ទុះជាបន្តបន្ទាប់នៅឯឃ្លាំងយោធាមួយនៅក្នុងខេត្ត Holguin ភាគខាងកើត។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង Minfar បានឱ្យដឹងថា ការស៊ើបអង្កេត និងការវិភាគដែលធ្វើឡើងដោយអ្នកឯកទេសបានបង្ហាញថា មិនមានអ្នករស់រានមានជីវិតនៅទីតាំងនោះទេនៅក្នុងសហគមន៍ Melones ក្នុងទីក្រុង Rafael Freyre ។
ប្រភពដដែលបានបន្តថា «បន្ទាប់ពីធ្វើការយ៉ាងយកចិត្តទុកដាក់ជាច្រើនថ្ងៃមក គេបានកំណត់ថា មូលហេតុដែលអាចកើតមាននៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនីនៅក្នុងរោងចក្រ។
សេចក្តីថ្លែងការណ៍បាននិយាយថា ការចូលទៅកាន់ទីតាំងនោះនៅតែមិនអាចទៅរួច ដោយសារតែដីស្មុគស្មាញខ្លាំង ការប្រមូលផ្តុំឧស្ម័នពុល ការខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរ និងហានិភ័យនៃការដួលរលំ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





