សមាជិកក្រុម ISIS ត្រូវបានចាប់ខ្លួននៅអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានឱ្យដឹងថា កងកម្លាំងអនុវត្តន៍ច្បាប់របស់ប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម (ISIS) នៅក្នុងខេត្តម៉ាហ្សានដារ៉ាន់ (Mazandaran) ភាគខាងជើង។
ទីភ្នាក់ងារ Tasnim រាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលបញ្ជាការអនុវត្តន៍ច្បាប់ខេត្តម៉ាហ្សានដារ៉ាន់ថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Juybar ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយអង្គភាពប្រឆាំងភេរវកម្មមកពីខេត្តម៉ាហ្សានដារ៉ាន់ និងខេត្តហ្គោឡេស្ថាន(Golestan) ដែលនៅជិតគ្នា។ កាលបរិច្ឆេទចាប់ខ្លួនមិនត្រូវបានបញ្ជាក់។ ការឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
កាលពីខែតុលាឆ្នាំមុន សមាជិក ISIS ៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Nowshahr មុនពេលពួកគេអាចធ្វើការវាយប្រហារលើតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





