ការចំណាយសម្រាប់ជម្លោះរបស់អ៊ីស្រាអែលឈានដល់ ៣៤ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ក្រសួងហិរញ្ញវត្ថុរបស់រដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ជម្លោះពហុមុខដែលកំពុងបន្តឈានដល់ ១២៤,៧ប៊ីលានសេគែល (shekels)(ប្រហែល ៣៤ប៊ីលានដុល្លារអាម៉េរិក) ។
ក្នុងចំណោមការចំណាយសរុបនៃជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ៩៩,៩ប៊ីលានដុល្លារអាម៉េរិកត្រូវបានចំណាយក្នុងឆ្នាំ២០២៤។ យោងតាមក្រសួង បានឱ្យដឹងថា ៨១,៩% នៃការចំណាយទាក់ទងនឹងសង្គ្រាមសរុបគឺសម្រាប់ការពារជាតិ ខណៈដែលថវិកាដែលនៅសល់ត្រូវបានតម្រង់ទៅរកការចំណាយស៊ីវិលទាក់ទងនឹងការប្រយុទ្ធ។
ក្រសួងបាននិយាយថា ឱនភាពប្រចាំឆ្នាំរបស់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ឆ្នាំ២០២៤ មានចំនួន ១៣៦,២ប៊ីលានដុល្លារអាម៉េរិក ឬ ៦,៩% នៃផលិតផលក្នុងស្រុកសរុប បើធៀបទៅនឹងឱនភាពចំនួន ៧៧,៥ប៊ីលានសេគែល ឬ ៤,២% នៃ GDP ក្នុងឆ្នាំ២០២៣។
របាយការណ៍បាននិយាយថា នៅឆ្នាំ២០២៤ ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានកើនឡើង ២០,៤% ធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណូលបានកើនឡើង ១០,៥% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





