ការបាក់រលំអណ្តូងរ៉ែថ្លើមថ្មនៅមីយ៉ាន់ម៉ាសម្លាប់មនុស្សយ៉ាងតិច ១២នាក់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- មន្រ្តីប៉ូលិសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃទី១៣ ខែមករាថា យ៉ាងហោចណាស់សាកសពមនុស្សចំនួន ១២ត្រូវបានគេរកឃើញបន្ទាប់ពីមានហេតុការណ៍ដួលរលំអណ្តូងរ៉ែថ្លើមថ្មនៅក្នុងរដ្ឋកាជីន ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសនេះ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃដដែលនៅក្នុងភូមិសាពូតស្ថិតក្នុងតំបន់សេកមូ ក្រុងប៉ាកានត៍ រដ្ឋកាជីន។ គិតត្រឹមរសៀលថ្ងៃដដែលអាជ្ញាធរបានបញ្ជាក់ពីការរកឃើញសាកសពចំនួន ១២នាក់ ដោយមានផ្ទះជាង ៥០ខ្នងត្រូវបានកប់នៅក្រោមគំនរបាក់បែក។
ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសនៅមិនទាន់ច្បាស់នៅឡើយទេខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងតែបន្ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





