ឥណ្ឌូណេស៊ីបញ្ជាក់ពីករណីជំងឺ HMPV
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី គូណាឌី សាឌីគីន (Budi Gunadi Sadikin) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីការរកឃើញករណីជំងឺផ្លូវដង្ហើម HMPV នៅក្នុងប្រទេស ប៉ុន្តែបានធានាដល់សាធារណជនថាជំងឺនេះមិនមានគ្រោះថ្នាក់ទេ។
នៅក្នុងសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរមួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងនេះ មន្ត្រីបានកត់សម្គាល់ថា របាយការណ៍របស់ក្រសួងបានបង្ហាញថា កុមារជាច្រើនបានឆ្លងមេរោគនេះ ហើយស្ថានភាពកំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។
នេះមិនមែនជាជំងឺថ្មីទេ ដោយវាមានវត្តមាននៅក្នុងប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីឆ្នាំ២០០១ មក ហើយប្រទេសនេះមិនទាន់មានផលប៉ះពាល់អ្វីដែលបណ្តាលមកពីវីរុសនេះនៅឡើយទេ។
លោកបានកត់សម្គាល់ថា រោគសញ្ញានេះគឺស្រដៀងនឹងជំងឺផ្តាសាយទូទៅ ហើយបានជំរុញឱ្យសាធារណជនរក្សាបរិយាកាសដែលមានសុខភាពល្អ និងមានអនាម័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





