សម្ដេចបវរធិបតី អបអរសាទរបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅខេត្តបាត់ដំបង សម្រាប់ឆ្នាំ ២០២៤-២០២៥។

សូម បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
– ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់នៅស្នាក់ការអាហារូបករណ៍ ខេត្តបាត់ដំបង ដែលមានអាសយដ្ឋានក្នុងបុរីរំចេក ផ្ទះលេខ៥៨ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងតាមរយៈទូរស័ព្ទលេខ ០៩៦ ៧៦៥ ៦៨៩៧/ ០៩៧ ៦៩៦ ៩៦៦៧ (តេឡេក្រាម)។
– ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាក្នុងខេត្តបាត់ដំបង។
បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ ជាកំហិត។ ករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួន និងដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទដូចបានកំណត់ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍៕










ដោយ៖ គង់ សិរីរ័ត្ន





