ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៧ អាណត្តិទី៤
AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥--








ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធផងដែរ។
រូបថត៖ AKP-កំពង់ឆ្នាំង





