រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីសុវត្ថិភាពព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ --


ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីសុវត្ថិភាពព័ត៌មាន ហើយយើងរួមគ្នាពង្រឹងនិងពង្រីកបន្ថែមនូវអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្នុងចំណោមយុវវ័យ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការចែករំលែកនូវចំណេះដឹង និងវិធានការមានប្រសិទ្ធភាពនានាក្នុងការបង្ការ និងទប់ទប់ព័ត៌មានក្លែងក្លាយ ជាការរួមចំណែកធ្វើឱ្យសង្គមយើងមានសន្តិសុខ និងសុវត្ថិភាពព័ត៌មាន។ ឯកឧត្ដមដរ្ឋមន្រ្ដីបានបន្ថែមថា៖ «ដើម្បីបង្ការខ្លួនយើងពីការបំពុលដោយព័ត៌មានក្លែងក្លាយ សូមទទួលយក និងចែកចាយបន្ដ តែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការ»៕ដោយ៖ រិទ្ធី





