កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍» ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦---
នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្ដង់ដាសម្រាប់ការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអធិការកិច្ចមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងសុខា ភិបាល និងក្រសួងបរិ ស្ថាន។
កិច្ចប្រជុំផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦គឺជាការត្រៀមល ក្ខណៈសម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តោតលើគោលដៅទីតាំងអាជីវក ម្ម សេវាកម្មទេសចរណ៍ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។


ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថាយន្តការអធិការកិច្ចអន្តរក្រសួងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំ ណងលើកកម្ពស់លក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា កាត់បន្ថយការរំខានដល់ម្ចាស់អាជីវកម្ម និងបង្កើនប្រសិទ្ធភាពការងារ។ ហេតុនេះ ការចុះទៅធ្វើអធិការកិច្ចនេះមានគោលបំណងជួយសហគ្រាស ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅក្នុងវិស័យឧស្សា ហកម្មទេសចរណ៍ឱ្យបង្កើនកម្រិតអនុលោមភាពតាមច្បាប់ផង និងបង្កើនការគោរពបទដ្ឋានអនាម័យ និងបរិស្ថាននៅក្នុងការផ្តល់សេវាទេសចរណ៍របស់ខ្លួនផង ដែលទាំងនេះជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់ការរីកចម្រើននៃវិស័យទេសចរណ៍ផងដែរ៕


ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





