ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានចេកអំបូងលឿង របស់ក្រុមហ៊ុន Jia Zhi Xin ក្នុងខេត្តត្បូងឃ្មុំ
AKP ត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--









ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានចេកអំបូងលឿង របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. សម្រាប់នាំចេញ ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងប្រតិភូជាច្រើនរូបទៀត។
រូបថត៖ AKP-ត្បូងឃ្មុំ





