ឯកឧត្តម ឃួង ស្រេង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូន សមាជិកអតីតយុទ្ធជន និងនិវត្តជន ក្នុងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៨
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--






ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយជូន សមាជិកអតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៨ ក្រោមប្រធានបទ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានសមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់មកពីតាមបណ្តាសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ចំនួន ៥២៥នាក់។
រូបថត៖ អុក សុខខឿន





