រដ្ឋមន្ត្រីការពារជាតិ និងឯកអគ្គរាជទូតជប៉ុន ឯកភាពពង្រីកការផ្លាស់ប្តូរទ្វេភាគីក្នុងវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិលោក កាង ស៊ីនជុល (Kang Shin-chul) បានជួបជាមួយឯកអគ្គរាជទូតជប៉ុន លោក កយជី មីហ្សូស៊ីម៉ា (Koichi Mizushima) កាលពីថ្ងៃចន្ទដោយបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
នៅក្នុងជំនួបដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃដដែលនោះ លោក កាង និងលោក មីហ្សូស៊ីម៉ា បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរផ្នែកការពារជាតិ ក្នុងលក្ខណៈ «ទៅវិញទៅមក» និង «តម្រង់ទិសទៅអនាគត»។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបន្តវិវត្តទៅមុខ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក កាង បានជំរុញឱ្យឯកអគ្គរាជទូតជប៉ុនរូបនេះ ដើរតួនាទីជា «ស្ពាន» ដ៏រឹងមាំមួយរវាងប្រទេសទាំងពីរដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





