ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ បិទបញ្ចប់នៅទីក្រុងណាហ្គោយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុងអៃជី-ណាហ្គោយ៉ា បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ២សប្តាហ៍ ដោយប្រទេសចិនបានឈរនៅកំពូលតារាងមេដាយមាសជាលើកទី១២ ជាប់ៗគ្នា។
ប្រទេសចិនបានបញ្ចប់ការប្រកួតដោយទទួលបានមេដាយមាស ១៦៩គ្រឿង មេដាយប្រាក់ ៨៩គ្រឿង និងមេដាយសំរិទ្ធ ៨៣គ្រឿង ដែលជាលទ្ធផលល្អបំផុតរបស់ខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីនៅក្រៅប្រទេស។ ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាស ៨៣គ្រឿង មេដាយប្រាក់ ៩៥គ្រឿង និងមេដាយសំរិទ្ធ ៩១គ្រឿង ខណៈដែលប្រទេសកូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី៣ ដោយទទួលបានមេដាយមាស ៣៩គ្រឿង មេដាយប្រាក់ ៤៣គ្រឿង និងមេដាយសំរិទ្ធ ៦៨គ្រឿង។
អត្តពលិកហែលទឹកជនជាតិចិន កីឡាការិនី យូ ហ្ស៊ីឌី ត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





