គម្រោង Morgan Central City នឹងចាប់ផ្តើមបើកលក់នៅថ្ងៃទី៣ ខែតុលានេះ សម្រាប់អគារទី២ ខណៈអគារទី១ លក់បាន ៩០% ហើយ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ -- ដោយផ្អែកលើការចាប់អារម្មណ៍ និងដោយមានការគាំទ្រពីអតិថិជនកាន់តែច្រើននោះ គម្រោង Morgan Central City នឹងបើកលក់ អគារទី២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនខុនដូដែលមានផ្ទៃក្រឡាប្រមាណ ៣២.៦៩–៨០.៥ ម៉ែត្រការ៉េ និងជាជម្រើសខុនដូថ្មីមួយទៀតសម្រាប់អ្នកស្វែងរកទីលំនៅនៅកណ្តាលទីក្រុងភ្នំពេញ ខណៈអគារទី ១ បានលក់ចេញប្រមាណ ៩០% ហើយ ដោយនៅសល់ត្រឹមតែ ១០% នៃយូនីត ដែលនៅមានសម្រាប់លក់ ខណៈគម្រោងកំពុងខិតជិតដល់ដំណាក់កាលលក់បង្ហើយយូនីត។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោង Morgan Central City ដែលមានអាសយដ្ឋាន លេខ ៦៣៨ ផ្លូវ ១០៥ ជាប់ផ្សារសាមហាន់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមម្ចាស់គម្រោង Morgan Central City បានបញ្ជាក់ឱ្យដឹងថា អគារទី១ បានឡើងថ្លៃចំនួន ៣លើក ចាប់តាំងពីការបើកដំណើរការលក់ដំបូង ដោយស្របតាមដំណាក់កាលនៃការសាងសង់ និងការឈានដល់ដំណាក់កាលសំខាន់ៗ រួមមាន ការងារគ្រឹះ (piling), ការសាងសង់តំបន់ពាណិជ្ជកម្ម និងចំណតរថយន្តនៅជាន់ផ្ទាល់ដី និងការសាងសង់រចនាសម្ព័ន្ធសំខាន់របស់អគារ។ ជារួម តម្លៃលក់បានកើនឡើងប្រមាណ ១២% មកទល់ឥឡូវ ហើយចំពោះតម្លៃខុនដូ ចាប់ពី 28,XXX ដុល្លារ និងអតិថិចនក៏ស្វែងយល់អំពីតម្លៃក្នុងដំណាក់កាលមុនការបើកលក់ជាផ្លូវការ និងជ្រើសរើសយូនីតដែលអ្នកពេញចិត្តជាមុន។

គម្រោង Morgan Central City ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Morgan Group ដែលបានប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា អស់រយៈពេលជាង ១៨ ឆ្នាំមកហើយ និងបានបញ្ជប់ការសាងសង់គម្រោងចំនួនបី នៅទីក្រុងភ្នំពេញរួចមកហើយមានដូចជា៖ Morgan Tower, Morgan EnMaison និង Morgan Park Villa។ អ្នកទិញអាចវាយតម្លៃអំពីសមត្ថភាពរបស់ម្ចាស់គម្រោង តាមរយៈការពិនិត្យមើល គម្រោងទាំងបីកន្លងមកនិងវឌ្ឍនភាពនៃការសាងសង់ជាក់ស្តែងនៅទីតាំងគម្រោង។
ជាមួយនឹងអតិថិជនដែលមានបំណងទិញអាចស្វែងយល់ជាមុនអំពីតម្លៃឥឡូវ លក្ខខណ្ឌនៃការបង់ប្រាក់ និងយូនីតដែលនៅទំនេរសម្រាប់លក់ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រៀបធៀប និងជ្រើសរើសខុនដូដែលខ្លួនពេញចិត្ត មុនពេលតម្លៃខុនដូឡើងថ្លៃ។
សូមជម្រាបជូនថា គម្រោង Morgan Central City មានទីតាំងកណ្តាលទីក្រុង តំបន់ពាណិជ្ជកម្ម និងសេវាកម្មសម្បូរបែបសម្រាប់ជីវិតប្រចាំថ្ងៃ ហើយនៅជិតគោលដៅសម្រាប់ការដើរទិញទំនិញ រួមមាន TK, Eden Garden និង AEON Mall Sen Sok City (AEON 2) ព្រមទាំងមានផ្សារទំនើប ធនាគារ សាលារៀន និងស្ថាប័នសុខាភិបាលនៅតំបន់ជុំវិញ៕
ដោយ៖ រិទ្ធី





