AKP កណ្តាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦—





គណៈប្រតិភូប្រទេសរវ៉ាន់ដា ដឹកនាំដោយវរេសនីយ៍ឯក Pacifique Kabanda Kayigamba អគ្គលេខាធិការនៃស្ថាប័នស៊ើបអង្កេត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។
រូបថត៖ ឡាយ សារ៉ុម