មន្ត្រីជំនាញជលផលសហការជាមួយកម្លាំងចម្រុះបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--កាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៦លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្ត្រីកិច្ចសន្យាចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សហការជាមួយកម្លាំងចម្រុះចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចចាប់ត្រពាំងប្រាសាទដល់រហាល់ព្រួល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ឃុំល្វែងឬស្សី)ស្រុកជីក្រែង ខេត្តសៀមរាប។ជាលទ្ធផលអនុវត្តបាន ១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងស្បៃមុងចំនួន២៥របាំងប្រវែង១១៥០ម៉ែត្រ ឡុកចំនួន២៥គ្រឿង លូ/លប ចំនួន៣៦មាត់ បង្គោលឈើចំនួន៥០ដើមនិងចាក់លែងត្រីចម្រុះទម្ងន់១៥០គីឡូក្រាមចូលទៅលេងវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទ្កក គណ:កម្មការសហគមន៍នេសាទបឹងក្របីខ្ចក់ និងគណ:កម្មការសហគមន៍នេសាទតាមុនមានលាភ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចខាងកើតវត្តទួលពង្រ និងបឹងរលំ (ព្រំប្រទល់ក្រុងស្ទឹងសែន) ស្ថិតនៅក្នុងសាស្រ្តឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន១ ករណីដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងស្បៃមុងចំនួន ១២របាំង ប្រវែង ៥៥០ម៉ែត្រ ឡុកចំនួន ១២ គ្រឿង លប/លូចំនួន ១២ មាត់ បង្គោលឈើចំនួន ៤៥០ដើមនិងចាក់លែងត្រីទំង្ងន់៥០ គីឡូក្រាមចូលទន្លេវិញ។


លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកទាល់ ក្ដាមពង និងស្វាខ្មៅ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំគោក ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងស្បៃមុងចំនួន៨របាំងប្រវែង២៨០ម៉ែត្រឡុកចំនួន៨គ្រឿង លប/លូចំនួន៨មាត់ បង្គោលឈើចំនួន៩៥ដើមនិងចាក់លែងត្រីចម្រុៈទំងន់ប្រហែល១០គីឡូក្រាមចូលទន្លេវិញ៕
ដោយ ស៊ុម វណ្ណា





