រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ និងវិស័យឯកជន ចូលរួមអបអរសាទរ ទិវាសន្តិភាពអន្តរ ជាតិ២១ កញ្ញា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី ជូនដំណឹង ឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ និងវិស័យឯកជន ចូលរួម តុបតែង និងលើកបដា ពាក្យស្លោក អបអរសាទរ ទិវាសន្តិភាពអន្តរ ជាតិ២១ កញ្ញា ។
រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងមូលដ្ឋានទីតាំងអាជីវកម្ម ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖- រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត។

អង្គភាពនីមួយៗ ត្រូវបំផុស និងលើកទឹ កចិត្តដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និយោជក យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងទូលំទូលាយអំពីទិវាសន្តិភាពអន្តរជាតិ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធ គ្រប់ប្រភេទ និងជាទិវាអន្តរជាតិសម្រាប់ពលរដ្ឋគ្រប់រូប និងប្រជាជាតិទូទាំងពិភពលោក។
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុសលោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ដើម្បីពន្យល់ណែនាំ ដល់សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្មារតី ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធគ្រប់ប្រភេទ និងជាទិវាអន្តរជាតិ សម្រាប់ពលរដ្ឋគ្រប់រូប និងប្រជាជាតិទូទាំងពិភពលោក។
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាភ្លើងពណ៌ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា - ចាត់តាំងឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ ទេសនានៅតាមវត្តអារាមព្រះពុទ្ធសាស នា វិហារឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗ ដើម្បី ផ្សព្វផ្សាយនូវមេត្តាធម៌ចំពោះមនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាពសម្រាប់មនុស្សជា តិទូទាំង ពិភពលោក។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងឱ្យមានកម្មវិធីសូត្រកំណាព្យ និងកម្មវិធីសម្តែងសិល្បៈ ផ្នែកចាប៉ី និងអាយ៉ៃឆ្លើយឆ្លងដែលមានខ្លឹម សារពាក់ព័ន្ធនឹងសន្តិភាព នៅតាមរមណីយដ្ឋានទេសចរណ៍-វប្បធម៌ ទីសាធារណៈនានាឬនៅ តាមទីតាំងសមស្របណាមួយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយ រីករាយ និងទទួលបានខ្លឹមសារនៃទិវាសន្តិភាពអន្តរជាតិ២១ កញ្ញា ៕
ដោយ៖ សួស សំរិត





