សហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ --ដើម្បីមើលឃើញពីរបៀបដែលភាពជាដៃគូរបស់សហរដ្ឋអាមេរិកនោះ សហរដ្ឋអាមេរិកបានផ្តល់ការថែទាំសុខភាពដែលជួយសង្គ្រោះជីវិតដល់សហគមន៍ដែលត្រូវបានផ្លាស់ទីលំនៅ ហើយក្រោមយុទ្ធសាស្ត្រសុខាភិបាលសកល សហរដ្ឋអាមេរិកជាជម្រើសទី១ ដែលសហរសហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា។

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានចុះទស្សនកិច្ចនៅប៉ុស្តិ៍សុខភាពមួយក្នុងខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលដែលទទួលមូលនិធិពីសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយអង្គការ World Vision Cambodia ផ្តល់សេវាសុខាភិបាលសំខាន់ៗដល់ស្ត្រីមានផ្ទៃពោះ ម្តាយ និងទារកទើបកើត រួមមានសេវាថែទាំមុនសម្រាល ក្រោយសម្រាល និងការចាក់ថ្នាំបង្ការជំងឺជាចាំបាច់ សម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកភារធារី Zittle បានចូលរួមគាំទ្រក្រុមការងារនៅមូលដ្ឋាន ដោយជួយបុគ្គលិកសុខាភិបាលតាមដានការលូតលាស់ និងថ្លឹងទម្ងន់ទារក។
ជាមួយគ្នានេះ តាមរយៈការគាំទ្រដែលផ្តោតលើតម្រូវការជាក់លាក់ ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ជួយកសាងបណ្តាញសុខាភិបាលដែលមានភាពធន់មាំ ដែលបានផ្តល់ការថែទាំដែលចាំបាច់យ៉ាងខ្លាំងដល់ម្តាយ និងកុមារដែលត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេស៕
ដោយ៖ រិទ្ធី, ប្រភព៖សា្ថនទូតអាម៉េរិកប្រចាំកម្ពុជា





