គណៈប្រតិភូសហគមន៍អ៊ឺរ៉ុប ទៅកាន់ឃុំវត្តតាមិម ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- អង្គការអុកស្វាម (Oxfam) បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហគមន៍អ៊ឺរ៉ុប ទៅកាន់ឃុំវត្តតាមិម ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលគ្រប់គ្រងដោយសហគមន៍។ នេះបើយោងតាមការឱ្យដឹងពីអង្គការ Oxfam នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

ប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានគាំទ្រតាមរយៈគម្រោង ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា របស់អង្គការអុកស្វាម និងអនុវត្តដោយក្រុមហ៊ុន សូជី (SOGE Cambodia) ដែលទទួលថវិកាពីកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលអៀរឡង់ តាមរយៈស្ថានទូតអៀរឡង់ប្រចាំទីក្រុងហាណូយ។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញថា ប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយសហគមន៍ បានជួយកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ និងការចំណាយលើការស្រោចស្រព បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ពង្រឹងភាពជាអ្នកដឹកនាំរបស់សហគមន៍ និងស្ត្រី ព្រមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ៕


ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ Oxfam)





