សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពការរៀបចំផែនការ និងការអនុវត្តផែនការថវិកាសមិទ្ធកម្ម របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ (PFM-MRD)នាព្រឹកថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពការរៀបចំផែនការ និងការអនុវត្តផែនការថវិកាសមិទ្ធកម្ម របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ លោកជំទាវ ឈាង សុខណា អគ្គាធិការ លោក លោកស្រី អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ តំណាងគ្រប់អង្គភាពក្រោមឱ្យវាទក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិក សមាជិកា នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

សិក្ខាសាលានេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ និងជាចំណេះដឹងបន្ថែម សម្រាប់អនុវត្តការងាររបស់ខ្លួនទៅលើលទ្ធផលនៃការអនុវត្តសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៦ និងមេរៀនជាបទពិសោធន៍ គោលការណ៍ណែនាំស្តីពីការរៀបចំផែនការថវិកាព័ត៌មានសមិទ្ធកម្ម ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសមិទ្ធកម្ម និងដើម្បីដោះស្រាយនូវរាល់បញ្ហាដែលបានជួបប្រទះកន្លងមក និងកែលម្អលើការរៀបចំផែនការ និងការអនុវត្តផែនការសមិទ្ធកម្មសម្រាប់ឆ្នាំបន្ទាប់។


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖សួងអភិវឌ្ឍន៍ជនបទ)





