ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី២៨ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិក សមាជិការក្រុម ប្រឹក្សាខេត្ត លោកអភិ បាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្ត។ 
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹ ក្សាខេត្តព្រះសីហនុ អាណត្តិទី៤ មានរបៀបវារៈចំនួន៦ លើកយកមកពិនិត្យ និង ពិភាក្សាដូចខាងក្រោម៖
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។
២-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតចាប់ពី (ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦)។

៤-ស្តាប់របាយការណ៍
-គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត -គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្ត
-គណ:កម្មាធិការលទ្ធកម្មខេត្ត
-គណ:កម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត -ការិយាល័យប្រជាពលរដ្ឋខេត្ត
៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើក ទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែសីហា ឆ្នាំ២០២៦។

៦- បញ្ហាផ្សេងៗ
-ការបង្កើតក្រុមការងារ និងសិក្សាឡើងវិញពីបញ្ហាការរៀបចំឈ្មោះផ្លូវ លេខផ្លូវ លេខផ្ទះក្នុងខេត្តព្រះសីហនុ
-សេចក្តីរាយការណ៍ស្តីពី ការចុះគាំទ្រសម្រប សម្រួល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការបូក សរុបដោយគូសបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺប្រព្រឹត្តតាមប្រតិទិនការងារ ព្រមទាំងថ្លែងកោតសរសើរវាយតម្លៃខ្ពស់ចំពោះការបំពេញការងាររបស់ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ ព័ន្ធនានា ព្រោះការងារទាំងអស់ត្រូវមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធទើបយើងសម្រេចបានលទ្ធផ លល្អ និងស្របតាមផែន ការសកម្មភាពការងារតាមការគ្រោងទុក។ 
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែ នាំឪ្យក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ បន្តសកម្ម ភាពការងាររបស់ខ្លួនក្នុងការចុះពិនិត្យ ស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្រឿងញៀន ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្តិភាព របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឪ្យមន្ទីរ អង្គភាពនានា រដ្ឋបាលក្រុងសហការរៀបចំផ្លូវ លេខផ្លូវ ដើម្បីផ្តល់ភាពងាយ ស្រួលក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តនៅខេត្ដតំបន់ឆ្នេរ នាទិសនារតី ៕
ដោយ៖ ងូ សុមុនី





