ក្រសួងសង្គមកិច្ច បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តស្ទឹងត្រែង ។

ឯកឧត្ដម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច បានលើកឡើងថស គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ បង្កើនការយលដឹងផ្នែកបច្ចេកទេស និងជំនាញចាំបាច់ដល់មន្ត្រីកម្រិតរាជធានី- ខេត្ត ដើម្បីអនុវត្តនីតិវិធីប្រតិបត្តិ (SOP) ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតទៅលើការកំណត់សញ្ញាណ ការទទួល និងការ បញ្ជូនបន្តជនរងគ្រោះ ឱ្យស្របតាមវិធីសាស្ត្រផ្អែកលើជនរងគ្រោះ និងសិទ្ធិ រួមជាមួយការពង្រឹងនិងយន្តការ ការបញ្ជូនបន្តតាមរយៈការ សម្របសម្រួល និងគ្រប់គ្រងករណីប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធ និងចូលរួមចែករំលែកធាតុចូល បទពិសោធន៍ពីមន្ត្រី អនុវត្តជួរមុខ ដើម្បីគាំទ និងផ្ដល់ព័ត៌មានដល់កិច្ចដំណើរការកែលម្អច្បាប់ និងគោលនយោបាយ កិច្ចការពារជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស។

វគ្គបណ្តុះបណ្តាលនេះមានករចូលរួមពី លោកប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមន្ទីរ ស.អ.យ. ខេត្តស្ទឹងត្រែង លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម មន្ត្រីជំនាញនៃស្នងការដ្ឋាននគបាលខេត្ត កងរាជអាវុធហត្ថ និងមន្ទីរកិច្ចការនារី គ.ក.ន.ក សរុប ៣៩នាក់ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ សហការឧបត្ថម្ភគាំទ្រដោយអង្គការ ASEAN-Australia Counter Trafficking ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





