លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចូលរួមក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី ៦
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ, ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ។

អង្គសន្និបាត បានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៦ ជាកញ្ចប់ និងសំងាត់។ ជាលទ្ធផលអង្គសន្និបាតបានគាំទ្រសមាសភាពទាំង១៥រូប របស់គណ:កម្មាធិការ សាខាអាណតិ្តទី៦ ៕


ដោយ៖ ពេជ្រ សំអឿន





