AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបអ៊ីនធឺណិតថ្មីមួយក្រុមចូលទៅក្នុងគន្លងតារាវិថីកាលពីថ្ងៃអាទិត្យ ពីកន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មមួយនៅក្នុងខេត្តកោះហៃណានភាគខាងត្បូង។
ផ្កាយរណបទាំងនេះគឺជាក្រុមទី២៤ នៃផ្កាយរណបអ៊ីនធឺណិតគន្លងទាបបានហោះឡើងលើរ៉ុក្កែត Long March-12 នៅម៉ោង ១២:១០នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុកជាមុនដោយជោគជ័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)