ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ច ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មការគ្រប់ គ្រងរដ្ឋបាលឃុំ សង្កាត់»
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ស៊ីជម្រៅលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធ នកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ក្នុងគោលដៅពង្រឹងប្រសិ ទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។

កិច្ចប្រជុំពិនិត្យទិដ្ឋភាពច្បាប់ និងបច្ចេក ទេសនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខា ធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា។

ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការធានាថាក្របខ័ណ្ឌគតិយុត្តនៃការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានភាពស៊ីសង្វាក់គ្នាទៅនឹងការវិវត្តសង្គម-សេដ្ឋកិច្ច បង្កើនភាពឆ្លើយតប និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





