រ៉ុក្កែត Long March-8A របស់ចិនបាញ់បង្ហោះក្រុមផ្កាយរណបអ៊ីនធឺណិតថ្មី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបអ៊ីនធឺណិតថ្មីមួយក្រុមចូលទៅក្នុងគន្លងតារាវិថីពីកន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មមួយកន្លែងនៅក្នុងខេត្តហៃណានភាគខាងត្បូង។
ផ្កាយរណបទាំងនេះ គឺជាក្រុមទី២៣ នៃក្រុមផ្កាយរណបអ៊ីនធឺណិតគន្លងទាបបានហោះឡើងលើរ៉ុក្កែត Long March-8A នៅម៉ោង ៤:៥២នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុកជាមុនដោយជោគជ័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





