សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
AKP ព្រះសីហនុ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០ ២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣៤៣ សហវ.ប្រក.អទច ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនីតិវិធីនៃការចងក្រងបញ្ជីសេវាដែលមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកជូនដល់រដ្ឋបាលឃុំទាំង១០ នៃស្រុកព្រៃនប់។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានឪ្យដឹងថា សិក្ខាសាលានាពេលនេះមានគោលបំណង ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ដើម្បីធានាឱ្យការ អនុវត្តការផ្តល់ និងការទទួលសេវារដ្ឋ បាលនៅថ្នាក់ឃុំមានភាពច្បាស់លា ស់ ត្រឹមត្រូវ តម្លាភាព និងមាន ប្រសិទ្ធ ភាព ស្របតាមសមត្ថកិច្ច និងនីតិវិធីដែលបានកំណត់។
លោក អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ការពង្រឹងការយល់ដឹង និងកិច្ចស ហការរវាងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង១០ គឺជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការលើកកម្ពស់គុណភាព ប្រកបដោយសមធម៌ និងមាន ប្រសិទ្ធ ភាព នៃការផ្តល់សេវាសាធារណៈឱ្យកាន់តែឆាប់រ ហ័ស និងឆ្លើយតបបានល្អប្រសើរទៅតាមតម្រូវការរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ។

លោក អភិបាលស្រុក បានធ្វើការអំពាវ នាវដល់ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំនិងមន្ត្រីគ្រប់ផ្នែក បន្តសហការយកចិត្តទុកដាក់អនុវត្តការងារបំរើសេវាសាធា រណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលកាន់តែខ្ពស់ថែមទៀត ដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ៖ ងូ សុមុនី





