ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញកាត់ខ្សែបូរសម្ពោធបើកសាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ -- ព្រឹកថ្ងៃសៅរទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូល រួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខាផ្តល់លិខិត ឆ្លងដែនប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអឹម៉ិនផ្លាហ្សា ខេភីអេស (Diamond Plaza KPS) ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ការបើកសម្ពោធដាក់ឪ្យដំណើការ នៃសាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ នាពេលនេះ សរឪ្យឃើញពីការរីកចម្រើននៃប្រទេសចជាតិ ជាពិ សេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ហើយម្យ៉ាងទៀតការបើក សាខាផ្តល់លិខិតឆ្ល ងដែន ប្រចាំខេត្តព្រះសីហនុ នា ពេលនេះ គឺជាការផ្តល់ភាពកាន់តែងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាខេត្តជាប់និងខេត្តព្រះសីហនុ ដោយមិនចាំបាច់ចំណាយពេលវេលា និងចំណាថវិកាធ្វើដំណើទៅកាន់រាជ ធានីភ្នំពេញ ។
សង្ឃឹមថា សាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ និងបំរើសេវាជូនសាធារណជនកាន់តែ មានប្រសិទ្ធភាពល្អ និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមកទទួលសេវាធ្វើលិខិតឆ្លងដែន ៕


ដោយ ៖ងូ សុមុនី





