ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ ជូននាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣
AKP ព្រះវិហារ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេ បញ្ជាការរង កងទ័ពជើងគោក មេ បញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំ ណែងផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្ត រសក្តិ ជូននាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មានមតិសំណេះសំណាលនិងសម្ដែងការចូលរួមអបអរសាទរជាមួយនឹង នាយទាហាន ទាហានរង ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ដំឡើងឋានន្តរសក្តិ និងប្រគល់ភារកិច្ចថ្មី ដែលស័ក្តិសម សមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នារយៈកាលកន្លងមក ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ សូមបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងសាមគ្គីគ្នានិងបន្តអនុវត្តភារកិច្ចតាមជំនាញរៀងៗខ្លួនបន្ថែមពីនោះក៏ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈ ទូទៅរបស់កងយោធពលខេមរភូមិន្ទ ៕


ដោយ៖ ទិត ស្រ៊





