សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. នៅសៀងហៃ
AKP សៀងហៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ --





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Mitchell Mao នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នាធំជាងគេបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ី។ ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង ២០០ លើពិភពលោក។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





