គណៈកម្មាធិការ គ.ក.ស.ក ខេត្តកណ្តាល ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២
AKP កណ្តាល ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៦--គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ខេត្តក ណ្តាល កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំមានការចូលរួមពីលោកស្រី នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត និងលោកស្រី ស្រ៊ុន ស្រីនាង អភិបាល រងខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មាធិការ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ លោកស្រី នួន នារតី បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែល គ.ក.សក. ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលសម្រេចបានក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម ស្វែងរកដំណោះ ស្រាយ និងដាក់ចេញនូវទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយត បទៅនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រី និងកុមារ។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់សមាជិក គ.ក.ស.ក. មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកអនុវត្តការងារបម្រើផលប្រយោជន៍ស្ត្រី និងកុមារឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។
ជាមួយគ្នានេះ លោកស្រីប្រធានគ.ក.ស.ក ខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹងស្មារតីទទួល ខុសត្រូវ បង្កើនកិច្ចសហការរវាងមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការតាមដាន និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្ត្រី និងកុមារឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងកម្មវិធីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ ដើម្បីធានាថាស្ត្រី និងកុមារទទួលបានការការពារ និងមានឱកាសស្មើភាពក្នុងសង្គម។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរង ខេត្ត ក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងតម្លាភាព ដោយផ្តោតសំខាន់លើការការពារសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពស្ត្រី និងកុមារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកស្រី បានកោតសរសើរ វាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក. ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដែលខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងវិស័យការងារសេវាសង្គម និងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ ៕
ដោយ ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





