មេបញ្ជាការប្រតិបត្តិការសឹងរងខេត្តកំពង់ធំធ្វើបទអន្តរាគមន៍ស្ដីពីលទ្ធផលការងារបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោស សោម ស៊ុនមេប ញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រ ធានអចិន្ត្រៃយ៍នៃគណៈកម្មធិការការពារទប់ស្កាត់និងបង្ក្រាបបទល្មមធនធានធម្មជាតិខេត្តកំពង់ធំបានធ្វើបទអន្តរាគ មន៍ស្ដីពីលទ្ធផលការងារបង្ក្រាបបទមើលធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្ត កំពង់ធំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមលេខា ធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបា លខេត្តកំពង់ធំ បានឡើងធ្វើរបាយការ ណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគ្រប់គ្រង ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលនៃសកម្មភាពការងារ ការពារ គ្រប់គ្រងថែរក្សាធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមិថុនា និងទិសដៅសម្រាប់អនុវត្តខែកក្កដាឆ្នាំ ២០២៦។

ដោយបានការអនុញ្ញាតពីឯកឧត្តមប្រធា នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ ស្ដីពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានរកឃើញ និងដកហូតដីព្រៃឈើដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងបណ្ដាឆ្នាំកន្លងទៅ បានជាង ៤៣០០ ហិកតា លើចំនួន ៣៣៩ ទីតាំងផ្សេងៗគ្នា។បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងគ្រប់គ្រងការពារដីដែលបានដកហូតទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីឱ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងកំពុងការពារមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីបានទៀតជាដាច់ខាត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់អំពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ដោយបានវាយ តម្លៃថា បទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ មានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ ហើយបច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទនេះយ៉ាងសកម្ម ។ ឆ្នាំនេះផលត្រីគ្រប់ប្រភេទនៅគ្រប់ទីកន្លែងបានសម្បូរឡើងវិញ ជាបណ្ដើរៗហើយ ។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែ នដីគ្រប់លំដាប់ថ្នាក់ រួមជាមួយកង កម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបឱ្យបាន មិនឱ្យមានរបាំស្បៃមុងកើតឡើងនៅគ្រប់ទីកន្លែងបានទៀតឡើយ ហើយត្រូវសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆក់ត្រីគ្រប់ប្រភេទឱ្យបានជាដាច់ខាត។ត្រូវរួមគ្នាក្នុងការការពារតំបន់អភិរក្សពូជត្រីឱ្យបាន ដើម្បីទុកឱ្យត្រីពងកូននៅក្នុងរដូវបិទនេសាទនេះ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លៃនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះទាំង អស់ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង ៦ នៅប៉ៃខាងក្រោមផ្លូវជាតិលេខ ៦ ត្រូវគ្រប់ គ្រងឱ្យបានដីព្រៃនៅក្នុងតំបន់ ៣ មិនឱ្យមានការកាប់កន្ទ្រានជាដាច់ខាត ។ ដោយឡែក នៅប៉ែកខាងលើផ្លូវជាតិលេខ៦គណៈបញ្ជាការស្រាល ត្រូវរួមសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដែលមានការពាក់ព័ន្ធ ដើម្បីការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឱ្យបានជាដាច់ខាត៕
ដោយ៖ ស៊ុម វណ្ណា





