មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំរួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ-ធិបតីថ្លុកព្រីងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនសោធននិវត្តន៍
AKPកំពង់ធំថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនីវិតជនកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្តមនួន ផារ័ត្នអភិបាល ខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុវជននិងនិវត្តយុវជនកម្ពុជាខេត្តកំពង់ធំរួមជាមួយបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ-ធិ បតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ-ធិបតីនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ម៉ែន សារឿន អាយុ៧១ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ-ធិប តីថ្លុកព្រីងស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកអនុសេនី យ៍ឯក ម៉ែន សារឿន ដែលធ្លាប់បានចូលបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៥ នៅអង្គភាព អធិការដ្ឋាននគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវបានក្រសួងមហាផៃ្ទ ដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ២០១០ ។

ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់១ហិកតាកន្លះ និងផ្ទះ១ខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុ សេនីយ៍ឯក ម៉ែន សារឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលបានមករស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ-ធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះមានចំនួន ២០៦គ្រួសារ មានរយៈពេល ៥ឆ្នាំកន្លងមកហើយ ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណ ភាពអស់ចំនួន ២០នាក់ រួចមកហើយ ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





