ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៨គ្រួសារទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នាថ្ងៃចន្ទ ទី ២២ ខែ មិថុនា ឆ្នាំ ២០២៦នេះបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់ផ្ទះចំនួន ៨ ខ្នង នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

អំណោយដែលយកទៅចែកជូននោះគឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកាមួយចំនួន ៕


ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





