អង្គការ MCC បង្ហាញពី «តំបន់នៃក្តីសង្ឃឹម» ដំបូងគេរបស់ប្រទេសកម្ពុជា នៅប្រជុំកោះខេត្តកែប
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ប្រជុំកោះខេត្តកែប គឺជាសក្ខីភាពដ៏រស់រវើក ដែលសបញ្ជាក់ថា ធម្មជាតិសមុទ្រពិតជាអាចស្តារឡើងវិញបាន។ ការប្រែប្រួលជាវិជ្ជមាននៃប្រព័ន្ធអេកូឡូស៊ីនៅទីនេះ បានផ្តល់ជាមេរៀនថា ឱ្យតែមានការប្តេជ្ញាចិត្តរឹងមាំ មានកិច្ចសហការល្អ និងការអភិរក្សចំគោលដៅ ប្រព័ន្ធអេកូឡូស៊ីសមុទ្រពិតជានឹងអាចងើបឡើងវិញបានយ៉ាងប្រាកដ។

ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្នុងកិច្ចសហការយ៉ាងស្អិតរមួតជាមួយដៃគូរបស់យើង ដែលរួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានជលផល សហគមន៍នេសាទមូលដ្ឋាន និងបណ្តាអង្គការដៃគូដែលលះបង់ជាច្រើនទៀត អង្គការ MCC បាននិងកំពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេររបស់កម្ពុជា ការពារជីវៈចម្រុះសមុទ្រ និងពង្រឹងភាពធន់នៃមហាសមុទ្ររបស់យើង។

ដែនកោះខេត្តកែប បានប្រាប់យើងឱ្យដឹងថា នៅពេលដែលយើងរួមចិត្តតែមួយដើម្បីការពារធម្មជាតិ ក្តីសង្ឃឹមមិនមែនត្រឹមតែជាសុបិននោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរដ៏ពិតប្រាក៕

ដោយ៖ ណយ នឿន (ប្រភព៖ MCC)





