AKP ហាណូយ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦—



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការ ជាមួយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី