លោក ខេស៊ី បាណេត អញ្ជើញសម្ពោធក្លឹបចំបាប់ព្រះធាតុជាផ្លូវការ នៅខេត្តពោធិ៍សាត់
AKP ពោធិ៍សាត់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ --





លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឱ្យឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា អញ្ជើញអធិបតីក្នុងពិធីសម្ពោធក្លឹបចំបាប់ព្រះធាតុ និងបើកការប្រកួតកីឡាចំបាប់ ជាផ្លូវការ ដែលក្លឹបមានទីតាំងនៅភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
រូបថត៖ យឹម សុវឌ្ឍនា





