មូលនិធិសប្បុរសធម៌រំដួលប្រគល់ថវិកាចំនួន ១៦.៨០០.០០០រៀល ព្រមទាំងសម្ភារដល់ក្រសួងអប់រំ យុវជន និងកីឡា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលថវិកាពីក្រុមការងារនៃមូលនិធិសប្បុរសធម៌រំដួល ដែលទទួលបានពីព្រឹត្តិការណ៍រត់សន្តិភាពរំដួល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ដែលមានអ្នកចូលរួមរត់សរុបប្រមាណ ២៥០០នាក់។
ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌រំដួល ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍រត់សន្តិភាពរំដួល ដែលបានប្រមូលបានថវិកាសរុបចំនួន ១៦.៨០០.០០០រៀល ព្រមទាំងសម្ភារប្រើប្រាស់ សម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេងមួយចំនួនប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា នាឱកាសនេះ ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព និងរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





