ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចុះពិនិត្យផ្លូវបេតុងចំនួន ១ខ្សែស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦---
ព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោកអភិបា លក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលស្តាឡើងវិញនូវផ្លូវបេតុងចំនួន១ខ្សែ មានទីតាំងស្ថិតនៅ ប៉ោ សួន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ 
ផ្លូវបេតុងមួយខ្សែនេះ ធ្វើអំពីបេតុង ឆ្អឹងដែក ដែលមានបណ្តោយ ៣២០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ និងមានលូអមសងខាងផ្លូវ ដែលចំណា យថវិកាប្រមាណជា ១០ម៉ឺនដុល្លាសហ រដ្ឋអាមេរិក ដែលជាគម្រោងរបស់សប្បុរ សជនរបស់លោកជំទាវ ប្រាក់ សុខា ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ចូលរួមជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួល ជាពិសេសបង្កើននូវសោភ័ណភាព បរិស្ថានក្នុងក្រុងកាន់តែមានភាពទាក់ទាញជាទីក្រុងទេសចរណ៍ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។

ក្នុងឪកាសចុះពិនិត្យផ្លូវបេតុងស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណដល់លោកជំទាវ ប្រាក សុខា ដែលបានចូលរួមបរិច្ឆាកថវិកាសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដែលជាសមិទ្ធិផលផ្លូវបេតុងថ្មីមួយខ្សែទៀតនៅក្នុងក្រុងរបស់យើង ម្យ៉ាងទៀតនេះជាការចូលរួមជួយសាងសង់ហេដ្ឋរចនាសម្ព័ន្ធរវាងវិស័យឯកជនជាមួយនឹងរដ្ឋបាលខេត្តព្រះសី ហនុ ដើម្បីជួយសម្រួលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ជាពិសេសថែមទៀតនោះ គឺបង្កើនសោភ័ណភាពបរិស្ថានក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍ដ៏សម្បុរបែបប្រកបដោយសក្តានុពលខាងវិស័យទេសចរណ៍ ជាទីក្រុងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយនៅប៉ែកនារតី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសពន្លឿនការតភ្ជាប់បណ្តាញប្រព័ន្ធទឹក ភ្លើង និងខ្សែ WIFI ឪ្យបានលឿន ឆាប់ ព្រោះកាលណាមានហេដ្ឋារចនាសម្ព័ន្ធថ្មី ចាំបាច់ត្រូវមានទឹក ភ្លើង ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា សមិទ្ធិផលផ្លូវបេតុង១ខ្សែនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋ ជាពិសេសការធ្វើចរាចេរណ៍កាន់តែមានភាពងាយស្រួលក្នុងមូលមូលដ្ឋាន ដែលជាសសៃឈាមមួយយ៉ាងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋ កិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះប្រសិនមានផ្លូវ យើងនឹងមានសង្ឃឹមក្នុងការធ្វើចរា ចរណ៍ដឹកជញ្ជូនទៅកាន់ទីផ្សារ ៕
ដោយ ៖ងូ សុមុនី





