ឯកឧត្តម ម៉ក់ ជីតូ ណែនាំអាជ្ញាធរខេត្តតាកែវបន្តពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី ១២ ឆ្នាំ២០២៦--ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួ ងមហាផ្ទៃបានធ្វើការណែនាំ និងក្រើនរំ លឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោ បាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការ អនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តបន្តនៅខេត្តតាកែវ នារសៀលថ្ងៃទី១១ ខែឧ សភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធាន មន្ទីរ-សាខាជុំវិញខេត្ត អភិបាល ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុកទាំង១០ មេឃុំចៅ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ឯកឧត្តម ម៉ក់ ជីតូ បានគូសបញ្ជាក់ថា គោលន យោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព គឺជាចលនាជាតិមួយបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចការពារភូមិដ្ឋានរបស់ខ្លួន ចូលរួមតាមរយៈរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។

ទន្ទឹមនឹងនេះអាជ្ញាធរទាំងអស់ត្រូវបង្កើនការបង្ក្រាបបទល្មើសផ្សេងៗឱ្យបានសកម្ម រួមមាន ចោរលួច ចោរឆក់ ក្មេងទំនើង គ្រឿងញៀន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam កុំឱ្យមានក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីជម្រុញ និងលើកកម្ពស់ប្រសិទ្ធិភាពគោលន យោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានកាន់តែល្អប្រសើរ ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងការកោតសសើរដល់អាជ្ញាធរខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ រដ្ឋបាលខេត្តតាកែវ





